ទី៣
3=មុខម្ហូបទីបី
"
ក្តាមប្រៃ
"
រឺ
"
ក្តាមត្រាំ
"
1.
គ្រឿងផ្សំ
- ក្តាមស្រែ
ក្តាមស្រស់ៗ
ល្អ -
អំបិល -
ទឹក
- កែវ
រឺក្រឡរ
ធំល្មម
ដែលមានគំរបបិទជិតល្អ
- ម្សៅស៊ុប
- ស្ករសរ -
ក្រូចឆ្មារ -
ម្ទេសទុំ
- ជីក្រហម
(ជីនាងវង)
2. របៀបធ្វើ
ត្រូវយកក្តាមស្រែទាំដាក់ត្រាំទឹកអោយយូ
និងធ្វើការលាងអោយស្អាតទុកមួយអន្លើ
។
យកឆ្នាំងដាក់ទឹក(ទឹកល្មមអោយលិចក្តាម)
ដាក់អំបិល
ក្នុងទឹកនោះអោយប្រៃបន្តិច
រួចធ្វើការដាំអោយពុះ
លើកដាក់ចុះ
ទុកអោយត្រជាក់
ទើបយកក្រឡរ
រឺកែវ
មកចាក់ទឹកអំបិលចូល
ប្រហែល1ភាគ3
នៃកែវរឺក្រឡរនោះបន្ទាប់មកទៀតចាប់ក្តាមដាក់ចូលក្នុង
កែវ
រឺក្រឡរទឹកអំបិលនោះរហូតដល់អស់
រឺពេញកែវ
។
បិទគំរបកែវក្តាមអោយជិតយកទៅដាក់ហាលថ្ងៃអោយក្តៅ 1រឺ2ថ្ងៃ
អោយក្តាមឆ្អិន
និងមានក្លិនឈ្ងយ
។
3.
របៀបចំអិន
ស្រង់យកក្តាមដែលត្រាំនោះមកលាងនិងទឹកក្តៅឱណ្ឌៗ
ដើម្បីកុំអោយវាប្រៃពេក
។
បន្ទាប់មកយកក្តាមបកយកស្នូក
និងសន្ទះទ្រូងចេញអោយស្អាត
ដាក់ក្នុងចានក្រលូងធំល្មមមួយហើយដាក់លាយគ្រឿង
ម្សៅស៊ុប
ស្ករសរ
ម្ទេសហាន់ជាចំណិតៗ
និងជីហាន់ខ្លីៗដាក់កូរ
ច្របល់ជាមួយក្តាមត្រាំអោយសព្វផ្អាប់ទុក5-10នាទីនោះជាការស្រេច
។
ចប់