មុខម្ហូបត្រីអាំងជាមួយទឹកត្រីផ្អែម
ដំបូងលាងត្រីត្រូវយកកាំបិតកោសរំអិលអោយស្អាតលាង
ច្រើនទឹកទៀតឬអាចលាងជាមួយអំបិលដើម្បីកាត់
បន្ថយឆ្អាបនិងរំអិលហើយលាងមួយទឹកទៀត
អោយស្អាតល្អរួចយកត្រីដាក់លើកញ្ច្រេងអោយ
ស្រក់ទឹកបន្ទាប់បង្កាត់ភ្លើងដាក់ធ្យូងអោយមាន
រងើកសិនយកចង្អើរដាក់លើចង្ក្រៀនអោយ
ក្តៅសិនចាំត្រី។បន្ទាប់មកទៀតដាក់ត្រីអោយឆ្អិនម្
ខាងៗហើយប្រែលចុះឡើងរហូតដល់ឆ្អិនទាំងសងខាង
ឡើងក្រហមហើយក្រៀមមើលទៅគួអោយចង់ញុំា។
របៀបលាងបន្លែមកដាក់ត្រាំទឹកអោយបាន៥នាទីទៅ
១០នាទីដើម្បីកាត់បន្ថយជាតិគីមីនិងអស់ដី។ចំណែកធ្វើទឹក
ត្រីវិញគឺយើងយកអំបិលបន្តិចស្ករប៊ីចេងខ្ទឹមចិញ្ចាំទឹក
ត្រីលាយចូលគ្នាហើយចាក់ទឹកបន្តិចច្របាច់ក្រូចឆ្មារ
ឬប្រើអំបិលទុំក៏បាន។
បន្ទាប់រៀបបន្លែដាក់ចានអោយស្អាតហើយយក
ចានមួយទៀតដាក់ត្រីរៀបមើលទៅគួអោយចង់ញុំា។
របៀបធ្វើត្រីង្រៀតគឺយើងត្រីលាងត្រីអោយស្អាត
ស្រក់ទឹកយកវាមកវះជាបន្ទះហើយប្រលាក់ជាមួយអំបិល
ស្ករប៊ីចេងនិងចាក់ទឹកត្រីបន្តិចអោយឆ្ងុយនិងមានរស
់ជាតិឆ្ងាញ់លាយគ្នាអោយសប់ច្របាច់អោយសប់សាច់
ត្រីទុកចោលរយះ១០ទៅ១៥នាទីអោយចូលជាតិបន្ទាប
់មកយកហាលថ្ងៃរយពេល៣ទៅ៤ថ្ងៃទុកអោយស្ងួតល្អ។